“ កាមសូត្រ “
ទេវតាពោលថា របស់អ្វី ដែលអ្នកប្រាថ្នានូវប្រយោជន៍ មិនគប្បីប្រគល់ឲ្យគេ ? របស់អ្វី ដែលសត្វមិនគប្បីលះបង់ចោល ? របស់អ្វី ជារបស់ល្អ ដែលបុគ្គលគួរបញ្ចេញ ? តែបើអាក្រក់វិញ បុគ្គលមិនគួរបញ្ចេញ ?
« អត្តានំ ន ទទេ បោសោ អត្តានំ ន បរិច្ចជេ
វាចំ មុញ្ចេយ្យ កល្យាណំ បាបិកញ្ច ន មោចយេ » ។
(ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) បុរសមិនគប្បីប្រគល់ខ្លួនឲ្យគេទេ, មិនគប្បីលះបង់ខ្លួនចោលទេ, គួរបញ្ចេញវាចាពីរោះ, មិនគួរបញ្ចេញវាចាអាក្រក់សោះឡើយ ។ (បិដក លេខ ២៩, ទំព័រ ១១៥)
______________
អដ្ឋកថា ពន្យល់ថា ៖ បទថា អត្តានំ ន ទទេ (មិនគប្បីប្រគល់ខ្លួនឲ្យគេ) នេះ លោកអធិប្បាយថា វៀរលែងតែព្រះពោធិសត្វទាំងឡាយហើយ បុគ្គលមិនគប្បីប្រគល់ខ្លួន ដោយការធ្វើខ្លួនឲ្យជាទាសៈរបស់អ្នកដទៃ ។
បទថា ន បរិច្ចជេ (មិនគប្បីលះបង់ខ្លួនចោល) អធិប្បាយថា វៀរលែងតែព្រះពោធិសត្វទាំងឡាយនោះឯង, បុគ្គលមិនគប្បីលះបង់ខ្លួនឲ្យដល់សត្វទាំងឡាយ មានសីហៈ និងព្យគ្ឃៈ(ខ្លាធំ) ជាដើម ។
បទថា កល្យាណំ (ពីរោះ) បានដល់ វាចាផ្អែមទន់ ។
បទថា បាបិកំ (អាក្រក់) បានដល់ វាចាគ្រោតគ្រាត ។















































0 Comments